(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានជូនដំណឹង ដល់ម្ចាស់ចំនួន២ទីតាំង ឱ្យចូលខ្លួនមកដោះស្រាយ នៅអគ្គនាយកដ្ឋាន កបប ស្ថិតក្នុង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ជាកំហិត។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា ក្នុងករណីម្ចាស់ទំនិញ មិនបានចូលខ្លួនមកដល់ដោះស្រាយទេ អគ្គនាយកដ្ឋាន កបប នឹងចាត់វិធានការបន្តទៅតាមនីតិវិធីនៃច្បាប់។
សូមបញ្ជាក់ថា ទីតាំងទី១ ស្ថិតនៅផ្ទះលេខ០២ ផ្លូវលេខ០១A បុរីពិភពថ្មីកំបូល៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨៨ ផ្លូវលេខ១៣A បុរីពិភពថ្មីកំបូល៣ ភូមិត្រពាំងសុក្រុម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល៕