Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង ប្រកាសបរិច្ចាគប្រាក់បៀវត្ស រយៈពេល ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

03-04-2020 18:59

(កំពង់ឆ្នាំង)៖ លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕