(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងអប់រំបានចេញសេចក្តីណែនាំ កាលពីថ្ងៃទី០២ ខែមេសា ស្តីពីការជំរុញ និងលើកទឹកចិត្តឱ្យមាតាបិតា អ្នកអាណាព្យាបាលគ្រប់គ្រប់រូប ជួយឱ្យកូនចៅធ្វើស្វ័យសិក្សាតាមរយៈសៀវភៅសិក្សាគោល និងការសិក្សាពីចម្ងាយនៅតាមផ្ទះ Wiki School បានបន្ថែមមុខងារវៀនតាមវីដេអូដែលអនុញ្ញាតឱ្យសិស្សចុះឈ្មោះ ចូលរៀន តាមកាលវិភាគប្រចាំថ្ងៃ រូមជាមួយវីដេអូមេរៀនរបស់ក្រសួងអប់រំយុវជន និងកីឡា។
សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលកំពុងសម្រាកនៅផ្ទះ អាចចុះឈ្មោះសិក្សាពីថ្ងៃនេះតទៅ ដោយឡែក សម្រាប់ថ្នាក់ផ្សេងទៀតក្រុមការងារកំពុងរៀបចំជាបន្តបន្ទាប់។ សូមជម្រាបជូនថា Wiki TV របស់ក្រុមហ៊ុនផុស្ការ (POSCAR (Cambodia)) ក៏បានចាក់ផ្សាយមេរៀនវីដេអូជារៀងរាល់ថ្ងៃសម្រាប់គាំទ្រដល់ការសិស្សាពីចម្ងាយ។
លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុនផុស្ការបានអោយដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យសហការណ៍ជាមួយក្រសួងអប់រំដើម្បីបង្កើតមាតិកាអប់រំ វីដេអូមេរៀន ក៏ដូចជាការផ្តល់ជាមធ្យោបាយមានប្រសិទ្ធិភាពដល់ការរៀនពីចម្ងាយរបស់សិស្ស។ Wiki School បានបន្ថែមមុខងារបន្ទាន់ចំនួន០៣ មាន៖ រៀនតាមវីដេអូ ទូរទស្សន៍អនឡាញ និងព័ត៌មានអប់រំ និងសុខភាពដែលមានប្រភពច្បាស់លាល់។
ដំឡើងកម្មវិធី WIKI SCHOOL សម្រាប់ Android / iOS តាមតំណភ្ជាប់ http://download.wikischool.asia