Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តកណ្ដាល និងអភិបាលស្រុកកោះធំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

03-04-2020 18:25

(ភ្នំពេញ)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន (លោក នៃ ចារី រយៈពេល៣ខែ និងលោក អេង សុវិចិត្រ ចំនួន៥០ភាគរយ នៃប្រាក់ខែ រយៈពេល៦ខែ) ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕