Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពប្រតិកម្មរហ័ស ប្រកាសរំលែកប្រាក់បៀវត្សក្នុងមួយខែ ៥០ម៉ឺនរៀល ចំនួន៦ខែ បរិច្ចាគជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

03-04-2020 17:47

(ភ្នំពេញ)៖ លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីកាគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានរំលែកប្រាក់បៀរវត្សផ្ទាល់ខ្លួនក្នុងមួយខែ ៥០០,០០០រៀល ចំនួន៦ខែជាប់គ្នា គិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕