(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ ភាគីពាក់ព័ន្ធដែលមានក្រសួងយុត្តិធម៌ សមត្ថកិច្ច និង តំណាងស្ថាប័នតុលាការ បានបើកកិច្ចប្រជុំគ្នាជាថ្មី ដើម្បីពិភាក្សាស្តីអំពីការពង្រឹងគោលការណ៍ ក្នុងការស្នើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
សូមជំរាបថា នៅក្នុងពិធីផ្សព្វផ្សាយពីការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា នៅកោះពេជ្រកាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចទូទាំងប្រទេស បង្កើនការវាយបង្រ្កាបក្រុមចោរប្លន់ ប្រដាប់អាវុធបន្ថែមទៀត បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធចំនួន៣លើកក្នុងថ្ងៃតែមួយនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល កន្លងទៅថ្មីៗ។
សម្តេចតេជោ ក៏បានក្រើនរំលឹកដល់ក្រសួងយុត្តិធម៌ កុំឱ្យដាក់សំណើរសុំការ លើកលែងទោសដល់ ទណ្ឌិតក្នុងបទល្មើសប្លន់ប្រដាប់អា វុធ បន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ថា អតីតទណ្ឌិតដែលធ្លាប់ជាប់ពន្ធនាគារ បានប្រព្រឹត្តអំពើប្លន់ឡើងវិញ នាថ្មីៗកន្លងទៅ នេះ៕