(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុយ មូនីរ៉ា ស្នងការរងនៃស្នងការដ្ឋានហ្វឹកហ្វឺន និងឃោសនាព័ត៌មាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ២,០០០,០០០រៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕