(ភ្នំពេញ)៖ នាយករង និងមន្ត្រីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៤រូប នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចាប់ពី២សែនរៀល ដល់៤សែនរៀល រយៈពេល៥ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នាយករង និងមន្ត្រីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ទាំង៤រូបនោះ រួមមាន៖
១៖ លោក ម៉ុម សូម៉ាច នាយករង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បរិច្ចាគចំណែកបៀវត្ស ក្នុងមួយខែ ចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់) សម្រាប់រយៈពេល ៥ខែ ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។
២៖ លោក មាស សារិទ្ធ នាយករង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បរិច្ចាគចំណែកបៀវត្ស ក្នុងមួយខែ ចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់) សម្រាប់រយៈពេល ៥ខែ ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។
៣៖ កញ្ញា គ្រន គឹមលាង ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បរិច្ចាគចំណែកបៀវត្ស ក្នុងមួយខែ ចំនួន ២០០,០០០៛ (ពីររយពាន់រៀលគត់) សម្រាប់រយៈពេល ៥ខែ ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០។
៤៖ លោក ប្រាក់ សំអុល ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស បរិច្ចាគចំណែកបៀវត្ស ក្នុងមួយខែ ចំនួន ២០០,០០០៛ (ពីររយពាន់រៀលគត់) សម្រាប់រយៈពេល ៥ខែ ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០៕