(ព្រៃវែង)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធខួបអនុស្សាវីរីយ៍លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៦) ដែលជាថ្ងៃប្រជានកម្ពុជា ចងចាំមិនភ្លេច ជាកំណើតទី២របស់ខ្លួន បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ។
ពិធីប្រារព្ធខួបអនុស្សាវរីយ៍នៅខេត្តព្រៃវែងនេះ មានការចូលរួមជាអធិបតីភាពពីលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដែលទើបឡើងកាន់តំណែង លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅជុំវិញខេត្តជាច្រើនរយនាក់ផងដែរ៕