Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អេង សុគន្ធា ក្រឡាបញ្ជីនៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ប្រកាសរំលែកប្រាក់បៀវត្ស ៥០% ចំនួន៣ខែ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

03-04-2020 15:25

(ភ្នំពេញ)៖ លោក អេង សុគន្ធា ក្រឡាបញ្ជីនៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួន ៥០% ចំនួន៣ខែជាប់ៗគ្នា គិតចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕