(ភ្នំពេញ)៖ ក្រុមហ៊ុន Luxury Smile Beauty Group Cambodia បានពង្រឹងបន្ថែម ក្នុងការនាំចូល និងចែកចាយទឹកលាងសំអាតដៃ និងស្ព្រាយបាញ់សំលាបមេរោគម៉ាក Clean And Clean មកកាន់ទីផ្សារកម្ពុជា ដើម្បីរួមចំណែកក្នុងការទប់ទល់ នៃការរីករាលដាលជំងឺ Covid-19។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty Group បានថ្លែងឲ្យដឹងថា ទឹកលាងសំអាតដៃ និងស្ព្រាយបាញ់សំលាប់មេរោគម៉ាក Clean And Clean ជាទឹកអនាម័យ និងស្ព្រាយដែលមានការទទួលស្គាល់ត្រឹមត្រូវពី ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ និងនាំចូលមកលើទីផ្សារកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនៃជំងឺ Covid-19 ដែលពិភពលោក និងប្រទេសកម្ពុជា កំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ។
លោកឧកញ៉ាបានបន្ដថា «ដើម្បីចូលរួមប្រយុទ្ធប្រឆាំនៃជំងឺ Covid-19 នៅកម្ពុជាក្រុមហ៊ុន Luxury Smile Beauty Group បានឧបត្ថមទឹកលាងសំអាតដៃ Clean And Clean ចំនួន១ពាន់ដប, សាប៊ូចំនួន១ពាន់ដប, ត្រីខ២កេះ, អង្ករ១តោន និងថវិកាជាង៣ពាន់ដុល្លារ ជូនដល់កម្មវិធីសប្បុរសធម៌ (ខ្ញុំស្រលាញ់អ្នក)ផងដែរ»។
លោកឧកញ៉ាបន្ថែមថា ក្នុងនោះមានសប្បុរសជនជាច្រើន បានចូលរួមវិភាគកទានក្នុងកម្មវិធី «ខ្ញុំស្រលាញ់អ្នក» រួមមាន៖
១៖ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ឧបត្ថមថវិកាចំនួន៥០០ដុល្លារ។
២៖ លោកស្រី លីម ស្រីស្រស់ ឧបត្ថមថវិកាចំនួន៥០០ដុល្លារ។
៣៖ លោក គង់ សុវត្ថិ ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
៤៖ លោកស្រី ប៊ុន គារហ៊ុយ ឧបត្ថមថវិកាចំនួន៥០០ដុល្លារ។
៥៖ លោក ម៉ុង គីមហេង ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
៦៖ កញ្ញា ស្រីមុំ ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
៧៖ កញ្ញា យៀន គីម ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
៨៖ លោក គិត ស៊ីណុច ឧបត្ថមថវិកាចំនួន៥០ដុល្លារ។
៩៖ លោកស្រី ធី សុខងីមឧបត្ថមត្រីខ២កេះ។
១០៖ លោកស្រី គឹមហ៊ុន សម្ភស្ស សំភាស់ ឧបត្ថមទឹកលាងសំអាតដៃ Clean and Clean ចំនួន២៥០ដប។
១១៖ លោកស្រី កាំ លីមម៉ារីណាក់ ឧបត្ថមទឹកលាងសំអាតដៃ Clean and Clean ៥០០ដប។
១២៖ កញ្ញា ស្រីកា ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
១៣៖ លោកតាំង សម្បត្តិ ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
១៤៖ ក្រុមហ៊ុន B2B ឧបត្ថមអង្ករចំនួន៥បាវ។
លោកឧកញ៉ាបានបញ្ជាក់ថា បន្ថែមពីនោះដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺ Covid-19 ក៏មានសប្បុរសជនជាច្រើនចូលរួមវិភាគ ទានតាមរយៈកម្មវិធី «ខ្ញុំស្រលាញ់អ្នក ប្រយុទ្ធប្រឆាំងជំងឺ Covid-19» រួមមាន៖
១៖ លោក តូតូ ឧបត្ថមថវិកាចំនួន៣០០ដុល្លារ។
២៖ លោកស្រី ប៉ែន ពុធឌីយ៉ាណា ឧបត្ថមអង្ករ៥បាវ និងត្រីខ១០០កំប៉ុង។
៣៖ កញ្ញា ស៊ីណយ ដាយ៉ារីន ឧបត្ថមថវិកាចំនួន២០០ដុល្លារ។
៤៖ កញ្ញា ស៉ឹម វលក្សណ៍ ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
៥៖ កញ្ញា កែវ និស្ស័យ ឧបត្ថមថវិកាចំនួន១០០ដុល្លារ និងមីចំនួន៥កេះ។
៦៖ លោកស្រី ដារី ឧបត្ថមថវិកាចំនួន១៥០ដុល្លារ។
៧៖ លោកស្រី ទូច សម្ភស្ស ឧបត្ថមម៉ាសការពារចំនួន៥ប្រអប់ និងទឹកលាងសំអាតដៃចំនួន២០ដប។
៨៖ លោក ស៊ារ វិចិត្រ ឧបត្ថមថវិកាចំនួន១០០ដុល្លារ។
៩៖ លោក គឹម ខេមរិន្ទ ឧបត្ថមថវិកាចំនួន៥០ដុល្លារ។
១០៖ លោកស្រី ម៉ាតា ឧបត្ថមទឹកប្រាក់១០០ដុល្លារ។
១១៖ ក្រុមការងារ ស.ស.យ.ក វិស័យអភិវឌ្ឍន៍ចនបទ ឧបត្ថមថវិកាចំនួន១០០ដុល្លារ និងសាប៊ូចំនួន៣កេះ។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បន្ថែមថា គិតមកដល់ពេលនេះក្រុមហ៊ុន Luxury Smile Beauty Group បាននាំចូលទឹកលាងសំអាងដៃ Clean And Clean ប្រមាណ២០ម៉ឺនដប និងស្រ្ពាយបាញ់សំលាបមេរោគ៣០ម៉ឺនដប មកផ្គត់ផ្គង់លើទីផ្សារនៃប្រទេសកម្ពុជា។ បច្ចុប្បន្នទឹកលាងសំអាតដៃ និងស្រ្ពាយបាញ់សំលាប់មេរោគនេះ កំពុងមានសក្ដានុពលលើទីផ្សារ ហើយទទួលបានការរីកចំរើនយ៉ាងខ្លាំង។
លោកឧកញ៉ាបានបញ្ជាក់ថា ទឹកលាងសំអាងដៃ និងស្រ្ពាយបាញ់សំលាប់មេរោគ Clean And Clean ផ្សំឡើងពីរូបមន្ដដែលទទួលស្គាល់ពីអឺរ៉ុប ផលិតឡើងនៅក្នុងរោងចក្រនៃប្រទេសថៃ និងនាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុន Luxury Smile Beauty Group ដោយមានការទទួលស្គាល់ ដោយក្រសួងសុខាភិបាលនៃប្រទេសថៃ និងប្រទេសកម្ពុជា។
លោកឧកញ៉ាឲ្យដឹងថា ទឹកលាងសំអាងដៃ Clean And Clean មាន២ខ្នាត គឺខ្នាតធំ និងខ្នាតតូច ដោយខ្នាតតូចមានចំណុះ៦០មីលីលីត្រ និងខ្នាតធំមានចំណុះ៥០០មីលីលីត្រ។ ចំណែកឯស្ព្រាយបាញ់សំលាប់មេរោគ មានចំណុះ១០០មីលីលីត្រ និងមានគុណសម្បត្តិសំលាប់មេរោគ បានរហូតដល់៩៩.៩៩ភាគរយ៕