(សៀមរាប)៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួនចំនួន៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការបរិច្ចាគនេះ គឺជាស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩(covid-19) ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕