(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ19 មិត្តហ្វូន បានបង្កើតនូវមូលនិធិសប្បុរសធម៌ដែលមានឈ្មោះថា "មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19” ។
កម្មវិធីនេះ គឺមិនគិតកម្រៃទាំងអស់ ហើយអ្នកទាំងអស់គ្នាអាចបរិច្ចាគដោយភាពងាយស្រួល ដើម្បីចូលរួមជាមួយយើងនៅក្នុងកាលៈទេសៈដ៍លំបាកនេះផងដែរ។ មូលនិធិនេះត្រូវបានរំពឹងទុកថា នឹងអាចទទួលបានការចូលរួមពីមនុស្សរាប់លាននាក់ ហើយថវិការយពាន់ដុល្លារ នឹងត្រូវប្រគល់ជូនអាជ្ញាធរនៅចុងបញ្ចប់នៃកម្មវិធី។
ដើម្បីចូលរួមកម្មវិធីនេះ ហើយចាប់ផ្តើមបរិច្ចាគ អតិថិជនទាំងអស់គ្រាន់តែតម្លើងនឹងចុះឈ្មោះក្នុងកម្មវិធីម៉ូចា (Mocha) រឺកម្មវិធីអ៊ី-ម៉ាន់នី (eMoney) នៅលើ Google Play និង Apple Store តែប៉ុណ្ណោះ។
គ្រប់គណនីដែលបានចុះឈ្មោះ និងដំណើរការប្រើប្រាស់នឹងត្រូវបានបរិច្ចាគ ១០០០រៀលទៅកាន់មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ 19 ដោយស្វ័យប្រវត្តិ ហើយកម្មវិធីចាប់ផ្តើមពីថ្ងៃនេះ រហូតដល់បំណាច់ខែឧសភា។
ថវិកាដែលទទួលបានពីមូលនិធីទាំងអស់ នឹងត្រូវប្រគល់ជូនអាជ្ញាធរដើម្បីជួយសំរួលដល់អ្នកជំងឺកូវីដ19 ក្រុមគ្រូពេទ្យជួរមុខ និងតម្រូវការរបស់ប្រជាជនផងដែរ។ គ្មានការគិតថ្លៃសេវាអ្វីទាំងអស់នៅក្នងកំឡងពេលអនុវត្តន៍នៃកម្មវិធីនេះ។
សកម្មភាពនេះគូសបញ្ជាក់ថាមិត្តហ្វូន គឺតែងតែប្រកាន់ភ្ជាប់ជាមូយនឹងទស្សនវិស័យរបស់ខ្លួន "អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់" ជាមួយនឹងបំណងចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់។
លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានថ្លែងថា៖ ហេតុផលដែលជ្រើសរើសយកកម្មវិធី Mocha និង eMoney ដើម្បីប្រមូលមូលនិធិនេះ ព្រោះមិត្តហ្វូនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរីករាលដាលនៃជំងឺកូវីដ19 ហើយលើកទឹកចិត្តឲ្យអតិថិជនទាំងអស់ស្នាក់នៅផ្ទះ រក្សាគម្លាតពីសង្គម ប៉ុន្តែនៅតែអាចរីករាយជាមួយកម្មវិធីកំសាន្តផ្សេងៗតាមអនឡាញ ទិញទំនិញនិងរបស់របរចាំបាច់មួយចំនួនទៀតបានផងដែរ។
Mocha ជាកម្មវិធីកំសាន្តបែបពិភពលោកតាមអនឡាញ ទទួលបានព័ត៏មានទាន់ហេតុការណ៍ មើលខ្សែភាពយន្តរក្សាសិទិ្ធ និងប្លក់ដោយមិនមានការផ្សព្វផ្សាយពាណិជ្ជកម្មរំខាននោះទេ ក្រៅពីនោះអតិថិជនទាំងអស់អាចស្តាប់ចំរៀង និងជជែកកំសាន្តជាមូយគ្នាដោយសេរីបានទៀតផង។ ចំណែកកម្មវិធី eMoney វិញជាកម្មវិធីកាបូបលុយឌីជីថល ដែលអាចបញ្ចូលលុយតាមរយៈទូរស័ព្ទដៃ ទូទាត់វិក័យប័ត្រ និងវេរប្រាក់នៅផ្ទះដោយឥតគិតថ្លៃផងដែរ។
លោកបានបន្ថែមទៀតថា៖ "លើសពីនេះទៀត កម្មវិធីនេះមិត្តហ្វូនបានបញ្ចូលព័ត៏មានថ្មីៗស្តីអំពីជំងឺកូវីដ19 ដែលមានទាំងការណែនាំពីក្រសួងសុខាភិបាល នឹងអាជ្ញាធរពាក់ព័ន្ធ។ អតិថិជនទាំងអស់ អាចតាមដានព័ត៏មានថ្មីៗពីស្ថានភាពនៃជំងឺរាតត្បាតនេះ ស្វែងរកវីដេអូណែនាំដើម្បីការពារខ្លួន និងព័ត៏មានថ្មីៗចុងក្រោយពីអាជ្ញាធរថែមទៀតផង"។
ចាប់តាំងពីផ្ទុះជំងឺកូវីដ19 មក មិត្តហ្វូនបានចូលរួមចំណែកយ៉ាងក្លៀវក្លាជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសគឺវិស័យអប់រំ និងអនុវត្តន៍នូវយុទ្ធសាស្រ្តមួយចំនួនរួមមាន ឧបត្ថម្ភការសិក្សាតាមអនឡាញ ដំណោះស្រាយកិច្ចប្រជុំតាមសន្និសិទវីដេអូ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឥតគិតថ្លែ និងផ្តល់ជូនបន្ថែមនូវសេវាផ្សេងៗទៀតជាច្រើនផងដែរ។
ក្រៅពីនេះមិត្តហ្វូនក៏បានសហការជាមួយក្រសួងសុខាភិបាល រីករាយផ្តល់នូវការគាំទ្រផ្នែកថែទាំសុខភាពតាមរយៈសារជូនដំណឹង (SMS) ពីជំងឺកូវីដ19 ទៅអតិថិជនទាំងអស់ដោយប្រើប្រាស់ប្រព័ន្ធឈ្មោះ SMS Brand Name system និងផ្តល់ជូនកញ្ចប់ពិសេសដោយឥតគិតថ្លៃលើសេវាទូរស័ព្ទសំរាប់បុគ្គលិកសុខាភិបាលជួរមុខ ហើយមិត្តហ្វូនបានចូលរួមចំណែកផ្សព្វផ្សាយ ណែនាំសារអប់រំរបស់ក្រសួងសុខាភិបាលពីជំងឺនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូន គេហទំព័រមិត្តហ្វូន និងក្នុងកម្មវិធីផ្សេងៗរបស់ខ្លួនផងដែរ។
មិត្តហ្វូនប្តេជ្ញា បន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃជំងឺកូវីដ19 ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕