(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស១០នាក់បានស្លាប់ ១១នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច០៣គ្រឿង និងរថយន្តធុនធំ០៦គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ០៤លើក មិនគោរពសិទ្ធ ០៤លើក ស្រវឹង ០២លើក ប្រជែងគ្រោះថ្នាក់ ០១លើក និងបត់គ្រោះថ្នាក់ ០១លើកផងដែល។
ដោយឡែកយានល្មើសសរុបទូទាំងប្រទេសមាន ៥៦៤៣គ្រឿង បានធ្វើការអប់រំមាន ២៨៧៧គ្រឿង និងពិន័យសរុប ២៧៦៦គ្រឿង និងបានឃាត់យានទុកមាន ១៣១គ្រឿង៕