(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឲ្យដំណើការ «គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
គម្រោងនេះ មានគោលបំណងផ្ដល់ឥណទាន មានការប្រាក់ទាប ដើម្បជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ផ្នែកកម្មន្ដសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូលបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងផលិតរបស់ក្រុមហ៊ុនធំៗជាដើម។
មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ដែលជាការផ្ដល់សហហរិញ្ញប្បទានបដិភាគស្មើគ្នា រវាងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (ធ.ស.ក) និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖