(ភ្នំពេញ)៖ ចាប់តាំងពីផ្ទុះឡើងវីរុសCovid-19 មិត្តហ្វូនបានខិតខំគាំទ្រចូលរួមចំណែកជួយជាមួយរដ្ឋាភិបាល និងប្រជាជន ជាពិសេសផ្នែកអប់រំ តាមរយៈវិធីសាស្រ្តជាក់ស្តែងផ្សេងៗរួមមាន ការឧបត្ថម្ភសំរាប់ការសិក្សាតាមបណ្តាញអ៊ីនធឺណិត ដំណោះស្រាយតាមរយៈកិច្ចប្រជុំវីដេអូខល ផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដោយឥតគិតថ្លៃ និងជាច្រើនទៀតផងដែរ។
ចាប់តាំងជំងឺរាតត្បាត Covid-19 បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងពិភពលោក រួមមានទាំងប្រទេសកម្ពុជាផងដែរ ការរក្សាគម្លាតឆ្ងាយពីសង្គមត្រូវបានលើកទឹកចិត្ត ដើម្បីជាការដាក់កំហិតទប់ទល់នឹងការឆ្លងមេរោគនេះ។
ចាប់តាំងពីចុងខែមីនាមក សាលារៀនទាំងអស់នៅទូទាំងប្រទេសត្រូវបានបិទ ដើម្បីការពារការរីករាលដាលវីរុសទៅកាន់កូនសិស្សទាំងអស់ ដែលជាអនាគតនៃប្រទេសជាតិ។
ដោយបានឃើញនូវស្ថានភាពទាំងនេះ មិត្តហ្វូនបានរួមចំណែកភ្លាមៗ ជាមួយនឹងធនធានទាំងអស់ដែលខ្លួនមាន ដោយបានអនុវត្តន៍ នឹងផ្តល់នូវដំណោះស្រាយជាច្រើនជាមួយរដ្ឋាភិបាលនិងប្រជាជន ធ្វើយ៉ាងណាយកឈ្នះអោយបាននូវកាលៈទេសៈនេះ ដើម្បីរក្សាប្រសិទ្ធភាពការអប់រំ តាមរយៈការសិក្សាតាមបណ្តាញអ៊ីនធឺណិត។
ជាដំបូង មិត្តហ្វូនបានផ្តល់ជូននូវការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃជូនដល់សិស្សនិសិ្សតទាំងអស់ ដើម្បីចូលទៅកាន់អ៊ីនធឺណែតផតថលសម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ e-Learning ទាំងអស់របស់ក្រសួងអប់រំ យុវជន នឹងកីឡាពេញមួយឆ្នាំ២០២០នេះតែម្តង។
មិត្តហ្វូនក៏បានផ្តល់ជូននូវការបញ្ចុះតម្លៃ៥០% រហូតដល់ចុងខែមេសាឆ្នាំ២០២០ សំរាប់ការភ្ជាប់អ៊ីនធឺណិតលើកដំបូងទៅដល់មាតាបិតាសិស្សទាំងអស់បន្ទាប់ពីសាលារៀនទូទាំងប្រទេសបានបិទក្នុងកំឡុងពេលវីរុស Covid-19 កំពុងរីករាលដាល។
សកម្មភាពទី២ ក្រុមហ៊ុនមិត្តហ្វូនបានរីករាយក្នុងការប្រគល់ជូននូវការប្រជុំតាមប្រព័ន្ធវីដេអូខល(Video Conference) ទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងសំរាប់រាល់គោលបំណងរបស់ក្រសួង ដែលអាចទាក់ទងពីចម្ងាយ ត្រួតពិនិត្យតាមអនឡាញ ប្រតិបត្តិការ ពិភាក្សានឹងផ្តល់ការណែនាំទៅកាន់មន្ទីរ របស់ក្រសួងទាំងអស់ផងដែរ។
ជាមួយគ្នានេះ ក្រសួងក៏ទទួលបាននូវប្រសិទ្ធភាពការងារយ៉ាងពិតប្រាកដ និងមានគុណភាពខ្ពស់ក្នុងការទំនាក់ទំនងទៅកាន់មន្ត្រីក្រោមឱវាទបានយ៉ាងងាយស្រួលដែលមិនធ្លាប់មានពីមុនមក។ ទាំងអស់នេះ បានកើតឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនមិត្តហ្វូននិងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកំពស់ប្រព័ន្ធទូរគមនាគមន៍ និងកម្មវិធី ICT សម្រាប់ក្រសួង និងសាលារៀនទាំងអស់នៅទូទាំងប្រទេសកាលពីថ្ងៃទី ២៥ មីនា ឆ្នាំ២០២០។
ទី៣ មិត្តហ្វូនបានដាក់ពង្រាយនូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដោយឥតគិតថ្លៃសំរាប់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍នូវកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ។ បន្ថែមពីនេះក៏កំពុងតែអនុវត្តន៍នូវវេទិការ សិក្សាតាមប្រព័ន្ធអនឡាញទៅកាន់សកលវិទ្យាល័យ និងវិទ្យាល័យ សំរាប់សិស្សានុសិស្ស ៥០ម៉ឺននាក់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីជួយដល់សិស្សនិស្សិត និងគ្រូបង្រៀនជាមួយនឹងមេរៀនតាមអនឡាញប្រកបដោយប្រសិទិ្ធភាពខ្ពស់។ មិត្តហ្វូនរំពឹងថាការងារទាំងអស់នឹងនេះនឹងរួចរាល់ នៅពាក់កណ្តាលខែមេសានេះផងដែរ។
លើសពីនេះទៅទៀត ចាប់តាំងពីខែមីនាមក សារសម្លេងរោទ៍ Covid-19 បានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃពីសេវាកម្ម I-Muzik របស់មិត្តហ្វូន ដែលបានកំណត់នែនាំដោយក្រសួងដើម្បីការពារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-19 ទៅកាន់អតិថិជនទាំងអស់របស់មិត្តហ្វូនផងដែរ។
មិត្តហ្វូនប្តេជ្ញា បន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃវីរុសCovid-19 ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://metfone.com.kh/en និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានព័ត៌មានផ្សេងៗ៕