(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានបញ្ជាកឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០៖១០នាទីព្រឹកនេះ ខ្លួនបានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP2488-F1&F2 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលរថយន្តបែនដឹកដី បើកទាក់ខ្សែបណ្តាលឲ្យបាក់ចំនួន០២ដើម ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៦៖០០នាទីរសៀល៕