(ភ្នំពេញ)៖ យោងតាមលិខិតផ្លូវការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសជាផ្លូវការមួយអំពីការបញ្ឈប់ ការបង់ប្រាក់កម្រៃថែទាំផ្លូវជាតិលេខ៤ ជូនក្រុមហ៊ុន AZ Investment Co., Ltd.
នៅក្នុងលិខិតរបស់រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការយកកម្រៃ ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០០៖០០នាទីតទៅ ចំពោះរថយន្តគ្រួសារ និងរថយន្តមន្រ្តីរាជការ ដែលមានទីលំនៅ នៅសងខាងផ្លូវជាតិលេខ៤ ហើយធ្វើដំណើរឆ្លងកាត់ញឹកញាប់ និងជាប់ជាប្រចាំ ដែលក្រុមហ៊ុនបានកំណត់អត្តសញ្ញាណរួចមកហើយ ហើយដែលកន្លងមកយកតម្លៃ ១៨០០រៀល»៕
ខាងក្រោមនេះលិខិតរបស់រដ្ឋមន្រ្តីទាំងពីរ ផ្ញើជូនក្រុមហ៊ុន AZ Investment Co., Ltd.