(ភ្នំពេញ)៖ ញាក់សាច់! ក្រុមក្មេងស្ទាវ ប្រហែល១៥នាក់ ជិះម៉ូតូ៤ទៅ៥គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិត១០ដើម បាននាំគ្នាជិះម៉ូតូទៅ កាប់ម្ចាស់ហាងកាហ្វេ Honey Milk ស្ថិតនៅជាប់សាលាជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យដាច់សាច់ក្បាលទាំងដុំ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មិនទាន់ដឹងមូលហេតុ នៃការកាប់ប្រហារដ៏សាហាវបែបនេះទេ ប៉ុន្តែគឺជារឿងគំនុំ។ តាមសេចក្តីរាយការណ៍ ខណ:ជនរងគ្រោះជាម្ចាស់ហាង និងមិត្តភក្តិ ៤-៥ នាក់ កំពុងអង្គុយផឹកកាហ្វេ ស្រាប់តែក្រុមក្មេងស្ទាវ ជាង១០នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិះម៉ូតូមកកាប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ជនរងគ្រោះមួយចំនួនបានរត់ទៅជាន់លើ នៅសល់តែម្តាយ ជនរងគ្រោះនៅខាងក្នុង ស្រាប់តែ ក្រុមបង្កបម្រុងកាប់ ក៏ត្រូវកូនរង និងជួយទើបដាច់សាច់ក្បាល យ៉ាងដូច្នេះ។
ក្រុមបង្កក៏បានកាប់ម៉ូតូ ខូចអស់៤គ្រឿង រួចហើយយកស្លាកលេខ២ទៅបាត់។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ ដើម្បីតាមស្រាវជ្រាវ តាមចាប់ជនបង្កទាំងនោះ៕