(ភ្នំពេញ)៖ អតីតសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ឯកភាពជាតិ (ជំនាន់ទី២) នៃសាលាភូមិន្ទរដ្ឋបាល ឆ្នាំសិក្សា២០០០-២០០១ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមវិភាគទានសរុប៧១០០ដុល្លារ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕