(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យ ដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០២ ខែមេសា។
ក្នុងលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះចំពោះឯកឧត្ដម និងលោកជំទាវ ដែលបានបរិច្ចាគនូវជំនួយជាថវិកាចំនួន១០,០០០$ (ដប់ពាន់ដុល្លារ) អាមេរិក ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាច សាហាវមួយនេះ ជាកិច្ចបំពេញកាតព្វកិច្ចការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា»។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន៖