Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ក្រុមអ្នកព័ត៌មានតាមសម្តេចតេជោ ហ៊ុន សែន» រៃអង្គាសថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល ដោះស្រាយការលំបាកដោយសារជំងឺកូវីដ១៩

02-04-2020 20:53

(ភ្នំពេញ)៖ ក្រុមអ្នកព័ត៌មានមកពីបណ្តាញផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជា ដែលដើរតាមយកព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ទីកន្លែងនោះ បានរួមគ្នារៃអង្គាសថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយការលំបាកទាំងឡាយបណ្តាលមកពីជំងឺកូវីដ១៩។

ថវិកាដែលក្រុមអ្នកព័ត៌មានតាមសម្តេចតេជោរៃអង្គាសបានមានចំនួន ៤,៩៨០,០០០រៀល។ ការរៃអង្គាសថវិកាជួយដល់ការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្តួចផ្តើមឡើងដោយលោក ងិន សុភា អគ្គនាយករងទូរទស្សន៍ជាតិ និងជាប្រធានក្រុមអ្នកព័ត៌មានតាមសម្តេចតេជោ ហ៊ុន សែន។

លោក ងីន សុភា បានគូសបញ្ជាក់ថា ថវិកាដែលប្រមូលបានមានចំនួនមិនច្រើននោះទេ តែជាការបង្ហាញឱ្យឃើញនូវទឹកចិត្តចែករំលែករបស់ក្រុមអ្នកព័ត៌មានក្នុងការជួយដល់សង្គម ពេលសង្គមមានការលំបាក។

លោក ងិន សុភា បានថ្លែងអំណរគុណដល់ក្រុមអ្នកព័ត៌មានទាំងអស់ ដែលមានទឹកចិត្តសម្បុរសធម៌បេះពីមាត់ពង្រាត់ពីក ដើម្បីរួមចំណែកដោះស្រាយការលំបាកនៅក្នុងសង្គមបណ្តាលមកពីជំងឺកូវីដ១៩។

ខាងក្រោមនេះជាំបញ្ជីឈ្មោះក្រុមព័ត៌មានតាមសម្តេចតេជោ ហ៊ុន សែន ដែលបានបិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩៖

១៖ ឯកឧត្តម អ៊ាង សុផល្លែត និងលោកជំទាវ ២លានរៀល
២៖ លោក ងិន សុភា និងលោកជំទាវ (ទទក) ៤២ម៉ឺនរៀល
៣៖ លោក អនឃួន សំអូន (ទទក) ២០ម៉ឺនរៀល
៤៖ លោក វ៉ាន់ សារាយ (Fresh News) ៤០ម៉ឺនរៀល
៥៖ លោក ហ៊ុន យុទ្ធគុណ (AKP) ៥ម៉ឺនរៀល
៦៖ លោក សោម ចន្ថា (TV3) ៤ម៉ឺនរៀល
៧៖ លោក អ៊ុន ប៊ុនរ៉ា (HTV) ៤ម៉ឺនរៀល
៨៖ លោក សំ វណ្ណា (SeaTV) ៥ម៉ឺនរៀល
៩៖ លោក ស៊ូ វណ្ណលុក (FM97) ៤ម៉ឺនរៀល
១០៖ លោក ហ៊ន សុភ័ក្រ (CNC) ១៥ម៉ឺនរៀល
១១៖ លោក លឹម មុនី (CTN) ១០ម៉ឺនរៀល
១២៖ លោក ខឹម សុវណ្ណារ៉ា (AKP) ៥ម៉ឺនរៀល
១៣៖ លោក អេង សុគុណ (CNC) ៥ម៉ឺនរៀល
១៤៖ លោក សន ពិសិដ្ឋ (CTN) ៥ម៉ឺនរៀល
១៥៖ លោក ប្រាក់ សុវណ្ណតារា (HTV) ៥ម៉ឺនរៀល
១៦៖ លោក មុត សុទ្ធ (BTV) ៥ម៉ឺនរៀល
១៧៖ លោក សំ សីហា (SMP Facebook Page) ៥ម៉ឺនរៀល
១៨៖ លោក ម៉ក់ រ៉េតនីតា (BTV) ៥ម៉ឺនរៀល
១៩៖ លោក សួន កុសល (Fresh News) ៥ម៉ឺនរៀល
២០៖ លោក ចេង ធួក (TV5) ១០ម៉ឺនរៀល
២១៖ លោក កុក គី (SPM Photographer) ៥ម៉ឺនរៀល
២២៖ លោក ទៀង ប៊ុនថៃ (BTV) ៥ម៉ឺនរៀល
២៣៖ លោក វ៉េង លឹមហួត (TV11) ៥ម៉ឺនរៀល
២៤៖ លោក ស៊ុ វឌ្ឍនៈ (FM96) ១០ម៉ឺនរៀល
២៥៖ លោក ឈាវ ថុកវិរៈ (PNN) ៥ម៉ឺនរៀល
២៦៖ លោក បាន ច័ន្ទតារារិទ្ធ (រស្មីកម្ពុជា) ៥ម៉ឺនរៀល
២៧៖ លោក ហ៊ុន លីណូ (PNN) ៥ម៉ឺនរៀល
២៨៖ លោក សៅ ធី (SeaTV) ១០ម៉ឺនរៀល
២៩៖ លោក អ៊ូ ចន្ថា (កោះសន្តិភាព) ៥ម៉ឺនរៀល
៣០៖ លោក សុផាត វិរៈមុនី (រស្មីកម្ពុជា) ២០ម៉ឺនរៀល
៣១៖ លោក ជៀង យ៉ារ៉េត (វិទ្យុជាតិកម្ពុជា) ៥ម៉ឺនរៀល
៣២៖ លោក ចាន់ សារី (ទទក) ៥ម៉ឺនរៀល
៣៣៖ លោក ម៉េង អាន (TV8) ៤ម៉ឺនរៀល
៣៤៖ លោក អ៊ុច សាខន (TV9) ៤ម៉ឺនរៀល
៣៥៖ លោក ម៉ឹង កុសល (TV9) ៤ម៉ឺនរៀល
៣៦៖ លោក គ្រីប វ៉ាន់ដា (TV9) ៤ម៉ឺនរៀល៕