Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សុខ ផល៖ ឆ្នាំ២០១៥ មានភ្ញៀវបរទេស ៤,៣លាននាក់ ចូលមកកម្ពុជា

05-01-2016 16:34

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០១៥កន្លងទៅនេះ មានជនបរទេស ២០០សញ្ជាតិ ចំនួន ៤,៣លាននាក់ បានចូលមកកម្សាន្ត និង ប្រកបការងារផ្សេងៗតាមច្រកព្រំដែន អន្តរជាតិទាំង ២៤កន្លែង។ ចំនួននេះ មិនទាន់រាប់បញ្ចូលជនបរទេស ដែលចូលមកលេងល្បែង នៅតាមកាស៊ីណូតាមព្រំដែននៅ ឡើយនោះទេ។

នាយឧត្តមសេនីយ៍ សុខ ផល បានធ្វើឡើងក្នុងពេលអញ្ជើញ ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពីបញ្ហាអន្តោប្រវេសន៍ ជូនដល់សិក្ខាកាម និង មន្ត្រីនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។

លោក សុខ ផល ក៏បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេសជាង ១,១លាននាក់ កើន១៨.៦៨ភាគរយ បើធៀបនឹងឆ្នាំ២០១៤៕