(កំពង់ចាម)៖ នៅវត្តកងតាណឹង ឃំុកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ លោក បណ្ឌិត មិន ឃិន សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជន ប្រធានក្រុមការងារស្រុកកងមាស ខេត្តកំពង់ចាម និងលោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងក្រុមការងារ អភិបាលស្រុក ឃំុ បានប្រារព្ធខួបលើក ទី៣៧ ទិវា៧មករា១៩៧៩.៧ មករា២០១៦ ដើម្បីរំលឹកខួប ទិវាជ័យជំនះ កំណើតទី២របស់យើង។
ក្នុងឱកាសនោះ លោកក៏បានពាំនាំការសាកសួរសុខទុក្ខ និងនឹករលឹក របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ថ្នាក់ដឹកនាំគណបក្ស ចំពោះបងប្អូន សមាជិក សមាជិកា ទាំងអស់ផងដែរ។
លោកបណ្ឌិត បានរំលឹកថា ទន្ទឹមនឹងនោះ ក៏បានរំលឹក អំពីរបប ប៉ុល ពត ដែលយើងទាំងអស់គ្នា ទទួលរងទុក្ខ រកទីបំផុតគ្មានពេលនេះ យើងបានសុខសប្បាយ កំុភ្លេចពេលទុក្ខលំបាក ហើយត្រូវរួបរួមគ្នា ដើម្បីកសាងជាតិ ជាមួយរាជរដ្ឋាភិបាល ឲ្យបានរីកចំរើនបន្តទៀត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងពេលនោះលោក និងលោកស្រី បានឧបត្ថម្ភថវិកាមួយចំនួន ដល់សមាជិកទាំអស់ផងដែរ ដែលមានចំនួនជាង៣០០នាក់៕