(ភ្នំពេញ)៖ ពិតជាអស្ចារ្យណាស់ Microsoft អនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិត EZECOM ប្រើសាកល្បងដោយឥតគិតថ្លៃនូវកម្មវិធី Office 365 និង Microsoft Team។ បណ្តុំកម្មវិធី ដ៏មានសក្តានុពលទាំងអស់នេះ អាចឱ្យអាជីវកម្ម និងសហគ្រិនធ្វើការងារលើប្រព័ន្ធអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈមនុស្សកាន់តែច្រើន ជ្រើសរើសការធ្វើការពីចម្ងាយដើម្បីការពារខ្លួនពីវីរុស Covid-19។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុនអ៊ីនធឺណិត EZECOM ដែលជាដៃគូផ្លូវការ ចែកចាយផលិតផលរបស់ Microsoft បានបញ្ជាក់ថា EZECOM មានមោទនភាពធ្វើការជាមួយក្រុមហ៊ុន Microsoft ដើម្បីជួយដល់អតិថិជន ទប់ទល់នឹងផលប៉ះពាល់នៃវីរុស Covid-19។
លោកស្រី បានបន្ថែមថា EZECOM សូមផ្តល់ជូនលោកអ្នកនូវប្រូម៉ូសិនពិសេសលើកញ្ចប់ Office 365 និងកម្មវិធី Microsoft Team ដើម្បីជួយលោកអ្នកធ្វើការងារប្រកប ដោយប្រសិទ្ធភាពលើប្រព័ន្ធ អ៊ីនធឺណិត។ នេះគឺជាការផ្តល់ជូនមួយទៀតពី EZECOM ដើម្បីជួយលើកស្ទួយអាជីវកម្មរបស់អ្នកឱ្យនៅរឹងមាំ ខណៈវីរុស Covid-19 នៅជាបញ្ហាប្រឈមដ៏ធំមួយនៅលើពិភពលោក។
ការផ្តល់ជូនពិសេសនេះ គឺឥតគិតថ្លៃអ្វីទាំងអស់និងមានភាពងាយស្រួលបំផុត។ ចាប់ផ្តើមពីថ្ងៃនេះតាមរយៈភ្នាក់ងាររបស់ EZECOM អ្នកអាចប្រើប្រាស់ Office 365 (កញ្ចប់ Business Premium) សម្រាប់អ្នកប្រើប្រាស់២៥នាក់ រយៈពេល១ខែ និងប្រើប្រាស់កម្មវិធី Microsoft Team សម្រាប់អ្នកប្រើប្រាស់១,០០០នាក់ រយៈពេល៦ខែ ដោយឥតគិតថ្លៃអ្វីទាំងអស់។
លោកស្រី Yuni Lee Heathcote បានបន្ថែមថា វាជាការផ្តល់ជូនពេញលេញ ដែលរួមបញ្ចូលមុខងារគ្រប់យ៉ាងដូចជា មុខងារហៅទូរស័ព្ទតាមអ៊ីនធឺណិតជាសម្លេង និងជាវីដេអូ (audio & video call) Cloud Storage ទំហំ ១០GB សម្រាប់រក្សាទុកឯកសាររបស់ក្រុមការងារ និង ២GB សម្រាប់រក្សាទុកឯកសារផ្ទាល់ខ្លួន
មុខងារធ្វើការលើឯកសារ ដោយផ្ទាល់លើអ៊ីនធឺណិត បច្ចុប្បន្នភាពទិន្នន័យភ្លាមៗ (real-time data sync) និងការគាំទ្រ២៤ម៉ោងពីក្រុមហ៊ុន EZECOM ។
គួរបញ្ជាក់ផងដែរថា នៅពេលផ្តល់ជូនឥតគិតថ្លៃបានបញ្ចប់ អតិថិជនអាចបន្ត ឬបញ្ឈប់សេវាកម្មដោយមិនបាត់បង់ទិន្នន័យណាមួយនោះឡើយ។ ម្យ៉ាងវិញទៀត ឱកាសពិសេសនេះគឺសម្រាប់តែក្រុមហ៊ុនអាជីវកម្មដែលមានអាជ្ញាប័ណ្ណចុះ បញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ។ តាមការកំណត់របស់ Microsoft ការផ្តល់ជូននឹងបញ្ចប់ នៅក្នុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ គឺអាចទាក់ទងទៅក្រុមហ៊ុន EZECOM តាមរយៈគេហទំព័រ ezecom.com.kh/office365 ឬទូរស័ព្ទទៅលេខ៖ ០២៣ ២៣ ៨១ ៨១ និង ០៨៥ ៨៨ ៨១ ៨១៕