(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ញាតឱ្យ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នឹងចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅទីស្តីការគណៈរដ្ឋមន្ត្រី អគារមិត្តភាព។
គួរជម្រាបដែរថា លោក Dmitry TSVETKOV គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងជា «សមាជិកកិត្តិយស» នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជរដ្ឋាភិបាលបានសម្រេចតែងតាំង លោក Dmitry TSVETKOV ជា «សមាជិកកិត្តិយស» នៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩៕