(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង, នាយសេនាធិការ នាយស្នងការ, នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, នាយមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ, មេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តរាជធានី-ខេត្ត, នាយការិល័យជំនាញ និងមេបញ្ជាការវរៈកងអន្តរាគមន៍ទាំង៦ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ៕