(ភ្នំពេញ)៖ សូមស្វាគមន៍ការទស្សនា ក្នុងសន្និសីទបង្ហាញផលិតផល នៃមជ្ឈមណ្ឌល សាយណូផ្លាហ្សា នៅល្ងាចម៉ោង ៥៖៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ស្អែកនេះ នាសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ និងធ្វើការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។
មជ្ឈមណ្ឌល សាយណូផ្លាហ្សា ជាបណ្ដុំអគារទីក្រុងក្នុងស្រុកធំបំផុត នាពេលបច្ចុប្បន្ននៅភ្នំពេញ ដែលបង្កើតឡើងដោយឧស្សាហកម្ម CYTS ក្រោមឱវាទសហគ្រាសកណ្តាល CYTS នៅប្រទេសចិន នឹងបើកសន្និសីទបង្ហាញផលិតផល ដ៏ឱឡារិកនៅសាលធំនៃ ដែលអញ្ជើញចូលរួមគ្រប់ស្រទាប់វណ្ណៈទាំង មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថានទូត វរជនសភាពាណិជ្ជកម្ម អតិថិជន អ្នកសារព័ត៌មាន ក្រុមហ៊ុន ព្រមទាំងបុគ្គលិកអង្គភាពសហការ និងក្រុមគ្រួសារជាដើម ដើម្បីរួមគ្នាផ្ដល់សក្ខីកម្មលើការចាប់កំណើត នៃអព្ភូតហេតុដ៏អស្ចារ្យ និងត្រចះត្រចង់នៅភ្នំពេញលើកនេះ។
សន្និសីទលើកនេះ នឹងរង្គោះរង្គើក្នុងទីក្រុងទាំងមូល ស្រទាប់វរជនប្រមូលផ្ដុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងគំនិតនេះពិតជាពិធីបង្កប់ ដោយទ្រព្យធនព្រោះសន្និសីទបង្ហាញផលិតផលថ្មីបើកឆាកនេះ គួបផ្សំជាមួយនឹងការសម្ដែង គួរឲ្យគយគន់ជាច្រើន ពោរពេញទៅដោយអត្ថន័យសម្បូរបែប និងមានការចាប់រង្វាន់ជាច្រើន ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ទៅផ្ទះជាមួយនឹងរង្វាន់គ្រប់ដៃ។ ក្នុងគោលបំណង ដើម្បីបង្ហាញអំពីផលិតផល ឲ្យបានគ្រប់ជ្រុងជ្រោយ។
ជាងនេះទៅទៀត មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំគម្រោងនឹងធ្វើ បទបង្ហាញដោយផ្ទាល់ ណែនាំអំពីផលិតផលគម្រោង ហើយក៏មានអ្នកជំនាញផ្នែករចនា ចែករំលែកពីទស្សនៈនៃការរចនា និងលក្ខណៈពិសេស នៃគម្រោងថែមទៀតផង ដើម្បីឲ្យអ្នកទស្សនាទាំងអស់អាចយល់ដឹង អំពីទស្សនៈរចនាដ៏ល្អឥតខ្ចោះនៃផលិតផលឲ្យបាន១០០%។
នៅថ្ងៃដដែលនោះ មជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងចុះអនុស្សរណៈនៃការយោគយល់ជាមួយ នឹងហាងម៉ាកផលិតផល និងមជ្ឈមណ្ឌលលក់ដូរជាច្រើនដូចជា Wal-Mart និង Pizza Hut ជាដើម ដែលជាហាងសាខាមានកេរ្តិ៍ឈ្មោះល្បី លក្ខណៈអន្តរជាតិសង្ឃឹមថា នឹងបង្កើតនៅថ្ងៃអនាគត ហើយនឹងប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ក្នុងសន្និសីទបង្ហាញផលិតផលគម្រោង។
អ្វីដែលគួរឲ្យទន្ទឹងរង់ចាំនោះគឺ គម្រោងនេះបានអញ្ជើញសហគ្រាស គ្រប់គ្រងអចលនទ្រព្យដែលមានកេរ្តិ៍ឈ្មោះល្បី ឲ្យធ្វើជាទីប្រឹក្សាផ្នែកអចលនទ្រព្យរបស់អគារនេះ ដើម្បីផ្ដល់ជូនកម្មសិទ្ធិករ នូវសេវាប្រចាំថ្ងៃដែលមានគុណភាពល្អ និងប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យតម្លៃគម្រោងកើនឡើងកាន់តែខ្ពស់។
ក្នុងនាមជាគម្រោងពាណិជ្ជកម្មខ្នាតធំមួយ មជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងរ៉ាប់រងទំនួលខុសត្រូវសង្គមកាន់តែច្រើន ហើយក្នុងសន្និសីទនេះផងដែរ នឹងមានរៀបចំពិធីបរិច្ចាគលក្ខណៈសប្បុរសធម៌ ដែលផ្តោតលើនិស្សិតនៅភ្នំពេញជាចម្បង។ ទន្ទឹងរង់ចាំវត្តមានរបស់លោកអ្នក ក្នុងសន្និសីទបង្ហាញផលិតផល របស់មជ្ឈមណ្ឌល សាយណូផ្លាហ្សា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ៕