(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងវិស័យអគ្គិសនី។
សម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ឹម ការប្រធានស្តីទីព្រឹទ្ធសភា និងមានការសមាជិកព្រឹទ្ធសភាចូលរួម៤៩រូប។
របៀបវារៈសម្រាប់សម័យប្រជុំនេះរួមមានពិនិត្យ និងឱ្យយោបល់លើសេចកក្តីព្រាងច្បាប់ដូចតទៅ៖
១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូ ទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ូយាល់ គ្រុប អ៊ិន-វេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត ខេត្តកោះកុង ។
២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥មេហ្គាវ៉ាតខេត្តឧត្តរមានជ័យ។
៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ
សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញ បញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល
តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសទាំងស្រុង របស់ព្រឹទ្ធសភា ស្ដីពីលទ្ធផលសម័យប្រជុំវិសាមញ្ញ៖