(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក មិនបណ្ដាលឲ្យមនុស្សស្លាប់ទេ ប៉ុន្តែមានរបួសស្រាល១២នាក់ និងរបួសធ្ងន់៧នាក់ ក្នុងនោះមិនពាក់មួក១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិ បត់មិនប្រយ័ត្ន ងងុយ និងប្រជែង៕