(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨ទៀត ឲ្យបើកដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគជិត១៨០លានដុល្លារអាមេរិក បង្កើតការងារថ្មីរាប់ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។
២៖ JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០០កន្លែង។
៣៖ IMPERIAL STAR SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។
៤៖ TOPEC ELECTRIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនី (Meter Box) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៨.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។
៥៖ VISCOT PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសម្តេចឳ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៤កន្លែង។
៦៖ SUNDANCE INDUSTRIES CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣២កន្លែង។
៧៖ KEPSTAR DATA CENTRE MANAGEMENT CO., LTD. គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។
៨៖ CANAAN TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១A ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ (អតីតឃុំសិត្បូ ស្រុកស្អាង) ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៣នាក់៕