(ព្រៃវែង)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ (COVID-19) នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈលោក អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកកំចាយមារ និងក្រុមការងារ បានចុះផ្សព្វផ្សាយបញ្ច្រៀបការយល់ដឹង ឲ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋ ទាំងអស់ ពិសេសណែនាំពលករដែលទើបមកពីថៃ និងប្រទេសនានា សូមស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ជាពិសេសបងប្អូនត្រូវមានអនាម័យល្អ ដោយពាក់ម៉ាសការពារ និងលាងដៃជាមួយសាប៊ូ ទឹកអាល់កុលលាងសម្អាតដៃ ជាប្រចាំពេលចាប់កាន់វត្ថុផ្សេងៗ នៅឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ លោក អាំង សិរីពិសិដ្ឋ ក៏បានផ្សព្វផ្សាយអប់រំ ឲ្យបានយល់ច្បាស់ពីវិធានការការពារ ទប់ស្កាត់ វីរុស COVID-19 ព្រមទាំងជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយ បញ្ច្រៀបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋទាំងអស់ ពិសេសណែនាំពលរដ្ឋដែលទើបមកពីថៃ និងប្រទេសនានាសូមស្នាក់នៅ ដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន។

លោកបានឲ្យដឹងថា ពលករដែលមកពីបណ្តាប្រទេសផ្សេងៗ ប្រមាណជាង៦០០នាក់ ទាមទារឲ្យមានការសហការ ពីក្រុមការងារចុះតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយ អំពីការធ្វើអនាម័យលាងដៃនឹងសាប៊ូជា ពិសេសត្រូវដាក់ខ្លួន ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចងចាំថែពលរដ្ឋម្នាក់ គឺជាគ្រូពេទ្យ១រូប ខ្ញុំការពារ អ្នកការពារ រួមគ្នាលុបបំបាត់ជំងឺកូវីត១៩ (COVID-19) ទាំងអស់គ្នា។

ក្នុងឱកាសនោះ លោក អាំង សិរីពិសិដ្ឋ ក៏នាំយកអំណោយ របស់លោក ស សុខា និងលោកស្រី កែ សួនសុភី ផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នាពេលនេះ រួមមាន៖

*១៖ កុំព្យូទ័រ និងម៉ាស៉ីនព្រីន២ឈុត
*២៖ អាកុល១០កាន
*៣៖ ក្រម៉ា៥០០
*៤៖ កំប៉ុងបាញ់អាកុល ២០កំប៉ុង និងថវិកាមួយចំនួន ជូនរដ្ឋបាលស្រុកកំចាយមារ និង ស.ស.យ.ក ឃុំទាំង៨ សម្រាប់ជំរុញ និងទ្រទ្រង់សកម្មភាពការងារ ចុះអប់រំ ផ្សព្វផ្សាយ បង្ការជំងឺកូវីត១៩ តាមអនុសាសន៍ណែនាំ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី។

ជាមួយនេះដែរ លោក អាំង សិរីពិសិដ្ឋ ក៏បានផ្សព្វផ្សាយនូវសារ របស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ក្នុងការការពារមេរោគ (COVID-19) ដូចជា៖

*១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
*២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ១១៥ជាបន្ទាន់។
*៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។
*៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕