(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ដែលជាផ្សារទំនើបឈានមុខគេក្នុងប្រទេសកម្ពុជា បង្កើតបរិយាកាសទិញទំនិញប្រកបដោយសុវត្ថិភាព និងអនាម័យខ្ពស់ ដើម្បីធានាសុខុមាលភាពអតិថិជន ក្នុងកំឡុងពេលដែលកម្ពុជាកំពុងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
ផ្សារទំនើប ជីប ម៉ុង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាកម្មដ៏ល្អប្រកបដោយសុវត្ថិភាព និងការផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់អតិថិជន។
ផ្សារទំនើបបាន និងកំពុងអនុវត្តសកម្មភាពជាច្រើនមានជាអាទិ៍៖
• រាល់កន្ត្រកដាក់ទំនិញត្រូវបានសម្អាត និងសម្លាប់មេរោគជាប្រចាំ
• បុគ្គលិកកន្លែងគិតលុយមានពាក់ម៉ាស់ការពារ និងលាងដៃសម្លាប់មេរោគជាប្រចាំ
• កន្លែងបញ្ជរគិតលុយត្រូវបានជូតសម្អាតដោយទឹកសម្លាប់មេរោគជាទៀងទាត់
• បុគ្គលិកត្រូវបានត្រួតពិនិត្យកម្តៅយ៉ាងទៀតទាត់
• មានដាក់ទឹកលាងដៃសម្លាប់មេរោគនៅច្រកចេញចូល
• មានគំនូសគម្លាតសុវត្ថិភាពនៅបញ្ជរគិតលុយ
ក្រៅពីវីធានការសំខាន់ៗទាំងអស់នេះ ផ្សារទំនើប ជីប ម៉ុង ក៏ធានារក្សាតម្លៃទំនិញរបស់ខ្លួន និងស្តុកគ្រប់គ្រាន់សម្រាប់អតិថិជន។
ផ្សារទំនើប ជីប ម៉ុង រួមចំណែកក្នុងការកាត់បន្ថយការធ្វើដំណើរ និងពេលវេលាអតិថិជន ដោយអតិថិជនអាចបញ្ជាទិញស្ទើរគ្រប់មុខទំនិញពីផ្សារទំនើប ជីប ម៉ុង តាមរយៈអនឡាញបានយ៉ាងស្រួល តាមកម្មវិធីដឹកជញ្ជូន BLOC និង Nham24៕