(ភ្នំពេញ)៖ ក្រោយពីអនុវត្តច្បាប់ចរាចរណ៍ផ្លុវគោកថ្មី ការផាកពិន័យក៏បានកើតឡើងជាបន្តបន្ទាប់។ ថវិកាដែលបានពីការផាកពិន័យបានក្លាយ ជាប្រធានបទក្តៅមួយ ដែលសាធារណជនទូទៅកំពុងជជែកដេញដោល។
ដើម្បីបកស្រាយចម្ងល់នេះយោងតាម សេចក្តីប្រកាសអន្តរក្រសួងមួយស្តីពី ការគ្រប់គ្រងប្រាក់ចំណូលដែលបាន ពីការពិន័យអន្តរកាលចំពោះ អំពើល្មើសនឹងច្បាប់ស្តីពី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោដែលចេញដោយ លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានបញ្ជាក់ពីការបែងចែកនេះ។
នៅក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានបញ្ជាក់ឲ្យដឹងថា ប្រាក់ចំណូលដែលបានពីការផាកពិន័យ អន្តរការណ៍ចំពោះ អំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានបែងចែកជាចំណែក សម្រាប់បង់ចូលថវិកាជាតិ ចំណែកប្រាក់រង្វាន់ ផ្តល់ជូនក្រសួងមហាផ្ទៃ និងចំនែកប្រាក់រង្វាន់ ផ្តល់ជូនក្រសួងសេចដ្ឋកិច្ច និងហិរញ្ញាវត្ថុ ផ្អែកតាមសមាមាត្រភាគរយ ធៀបទៅនឹងប្រាក់ពិន័យ ដែលប្រមូលបាន។
* បង់ចូលថវិកាជាតិចំនួន ៤% នៃប្រាក់ពិន័យដែលប្រមូលបាន
* ផ្តល់ជូនក្រសួងមហាផ្ទៃចំនួន ៩៥% នៃប្រាក់ពិន័យដែលប្រមូល បានសម្រាប់ចំណាយឧបត្ថម្ភជូនមន្ត្រី និងពង្រឹងយន្តការប្រមូលចំណូល និងបែងជូនដល់អង្គភាព គោលដៅដូចខាងក្រោម៖
នគរបាលចរាចរណ៍ផ្លូវគោក ដែលបំពេញភារកិច្ច នៅនឹងកន្លែង ចំនួន៧០%
នាយកកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ១០%
ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានី ខេត្ត ចំនួន៩%
ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុង ស្រុកខណ្ឌ ចំនួន៥%
ផ្តល់ជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ១%
* ផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន១ភាគរយ នៃប្រាក់ពិន័យដែលប្រមូលបាន។
ព័ត៌មានលម្អិត សូមអានប្រកាសអន្តរក្រសួងទាំងស្រុង៖