(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យឹម លាង នាយរងខុទ្ធកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, នាយរងសេនាធិការ ចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារមូលនិធិសប្បុសធម៌ វេជ្ជបណ្ឌិតជំនាន់ទី២០ និងសប្បុរសជន នៃក្រុមការងារមូលនិធិសប្បុសធម៌ វេជ្ជបណ្ឌិតជំនាន់ទី២០ ចំនួន ៦,០០០ដុល្លារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការពារសុវត្ថិភាព ជនរងគ្រោះដែលកំពុង តាមដានស្វែងរកអ្នកប៉ះពាល់ រួមគ្នាព្យាបាលប្រយុទ្ធប្រឆាំងទប់ស្កាត់លប់បំបាត់ នៃការរីករាលដាលវីរុស COVID-19។
ការនាំយកថវិកានេះ ធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ តាមរយៈលោក ឈី ហុង ទីប្រឹក្សារសម្ដចវិបុលសេនាភក្ដី សាយ ឈុំ។ នាយករដ្ឋាន មន្ទីរពេទ្យ និងមណ្ឌលសុខភាព ទាំង១០រួមមាន៖
*ទី១៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ១,០០០ដុល្លារ
*ទី២៖ មន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ១,០០០ដុល្លារ
*ទី៣៖ មន្ទីរពេទ្យខេត្តបាត់ដំបង ៥០០ដុល្លារ
*ទី៤៖ មន្ទីរពេទ្យខេត្តព្រះវិហារ ៥០០ដុល្លារ
*ទី៥៖ មន្ទីរពេទ្យខេត្តព្រះសីហនុ ៥០០ដុល្លារ
*ទី៦៖ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ៥០០ដុល្លារ
*ទី៧៖ មន្ទីរពេទ្យខេត្តកណ្តាល ៥០០ដុល្លារ
*ទី៨៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត (បន្ទាយមានជ័យ) ៥០០ដុល្លារ
*ទី៩៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៥០០ដុល្លារ
*ទី១០៖ មណ្ឌលសុខភាពចាក់អង្រែ (ភ្នំពេញ) ៥០០ដុល្លារ។
ជាមួយគ្នានេះផងដែរ លោក ឈី ហុង តំណាងក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើរនូវការសួរសុខទុក្ខ និងអនុសាសន៍ឧត្តមសេនីយ៍ឯក ជូនដល់សមាជិក សមាជិកានៃក្រុមការងារ តាមអង្គភាពទាំងអស់ខាងលើ គឺត្រូវខិតខំប្រឹងប្រែងបន្ថែមលើកតព្វកិច្ចរបស់ខ្លួន គឺផ្តោតលើការរួមគ្នា ការពារប្រសើរជាងព្យាបាល និងមានអនាម័យខ្ពស់ជានិច្ច ពិសេសរួមគ្នាព្យាបាល និងប្រយុទ្ធប្រឆាំង ទប់ស្កាត់លប់បំបាត់ជំងឺ COVID-19 ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមិត្តរួមជំនាន់ ព្រមទាំងសង្គមជាតិ ទាំងមូលផងដែរ។
បន្ទាប់ពីនេះ តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះចិត្តសប្បរសធ៌មរបស់ ក្រុមការងារមូលនិធិសប្បុសធម៌វេជ្ជបណ្ឌិតជំនាន់ទី២០ ដែលមានឧត្តមសេនីយ៍ឯកជាប្រធាន តែងតែរួមសុខរួមទុក្ខជាមួយក្រុមការងារមិត្តរួមជំនាន់ និងប្រជាពលរដ្ឋទូទៅផងដែរ ពិសេសបានផ្តល់ថវិកាដល់មន្រ្តីនាយកដ្ឋានតាមអង្គភាពខាងលើ ក្នុងការលើកទឹកចិត្តនៃការតាមដានឆ្លើយតប ស្វែងរកអ្នកប៉ះពាល់ជំងឺកូវីដ១៩ និងសូមជូនពរឧត្តមសេនីយ៍ឯកជាប្រធាន រួមទាំងលោក លោកស្រី ជាសមាជិក សមាជិកាទាំងអស់នៃក្រុមការងារមូលនិធិសប្បុសធម៌វេជ្ជបណ្ឌិតជំនាន់ទី២០ និងក្រុមការងារទាំងអស់ មានសុខភាពល្អ ទទួលបានជ័យជំនះគ្រប៉ភារកិច្ច និងជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ៕