(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies Co បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០១៦នេះថា ពេញមួយឆ្នាំ២០១៥ ខ្លួនទទួលបានប្រាក់ចំណូល ៦០,១ពាន់លានដុល្លារអាមេរិក ដោយកើនឡើង ៣៥,៣ភាគរយ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន The Wall Street Journal ចេញផ្សាយនៅថ្ងៃនេះ។
តាមរយៈសំបុត្រ ដែលលោក Guo Ping នាយកប្រតិបត្តិ Huawei ផ្ញើទៅកាន់បុគ្គលិកបានបញ្ជាក់ថា ប្រាក់ចំណូលភាគច្រើនបានកើនឡើងដល់សារការលក់ស្មាតហ្វូន ដោយនៅក្នុងឆ្នាំ ២០១៥ មានស្មាតហ្វូនចំនួន ១០០លានគ្រឿង ត្រូវបានលក់ចេញ បើធៀបនឹងឆ្នាំមុនកើនឡើង ៣៣ភាគរយ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ IDC បានឲ្យដឹងថា ស្មាតហ្វូន Huawei លក់ចេញកើនឡើងខ្លាំងនៅត្រីមាសទី៣ ដែលមានរហូតដល់ ៦១ភាគរយ៕