(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណទៅដល់កាស៊ីណូ ប៉ ឡាយ ដែលបានឧបត្ថម្ភឈុតសំលៀកបំពាក់ ពេទ្យចំនួន ១២០កំប្លេ ទឹកសម្លាប់មេរោគ ១០កាន និងម៉ាសចំនួន៥កេះធំ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណទៅដល់ សភាពាណិជ្ជកម្មលាវនេញនៅកម្ពុជា ដែលបានឧបត្ថម្ភម៉ាស់ចំនួន ៣កេះធំ និងសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ដែលបានឧបត្ថម្ភម៉ាសចំនួន ៣កេះធំផងដែរ។
សូមបញ្ជាក់ថា គិតថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ សម្រាប់ខេត្តព្រះសីហនុ មានឆ្លង COVID-19 មានចំនួន ៣៦នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិខ្មែរ២នាក់ និងជនជាតិបារាំង ៣៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១០៩នាក់៕