(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសថា លោកបានសម្រេចទិញអង្ករចំនួន៦តោន និងមីមួយចំនួន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ផ្តោតសំខាន់លើបងប្អូនជាអ្នកប្រកបរបររើសអេតចាយ និងធាក់ស៊ីក្លូ ក្នុងគ្រាដែលកម្ពុជា កំពុងជួបបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ហើយពួកគាត់ពិបាកប្រកបរបរចិញ្ចឹមជីវិត។
លោក ពេជ្រ ស្រស់ បញ្ជាក់ទៀតថា ប្រសិនបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតស្បៀង ពិសេសអ្នកប្រកបរបររើសអេតចាយ និងធាក់ស៊ីក្លូ អាចទាក់ទងមកលេខទូរស័ព្ទ២ខ្សែ គឺ លេខ ០១២ ៣២ ៤៧ ១១ និង ០៩៣ ៣២ ៤៧ ១១ ដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម និងមីមួយកេស៕