Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រកាសសាងសង់​ផ្លូវអាកាស និងផ្លូវក្រោម​ដីចំនួន៤ បន្ថែមទៀត (Video inside)

05-01-2016 12:01

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបង្ហាញគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដី ចំនួន៤បន្ថែមទៀត ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

គម្រោងសាងសង់បន្ថែមផ្លូវអាកាស និងផ្លូវក្រោមដីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសឡើងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវអាកាស៥មករា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។

គម្រោងស្ពានអាកាស និងផ្លូវក្រោមដី ដែលគ្រោងនឹងសាងសង់បន្តបន្ទាប់នោះរួមមាន៖ ១- កសាងផ្លូវបត់កោង និង ផ្លូវក្រោមដីនៅចំណុចស្ពានអាកាសក្បាលថ្នល់, ២- កសាងផ្លូវក្រោមដី នៅផ្លូវសហព័ន្ឋរុសី្សត្រង់ចំនុចស្តុប បេកាសេ, ៣- សាងសង់ស្ពានអា កាស នៅចំនុចស្តុបផ្សារដីហុយត្រង់ផ្លូវសហព័ន្ឋរុស្សី និងផ្លូវហាណូយ និង៤- ផ្លូវល្បឿនលឿន (Express Way) ១ខ្សែពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបបញ្ចៀសការកកស្ទះចរាចរណ៍៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដីចំនួ...

សម្តេចតេជោ ហ៊ុន សែន ប្រកាសសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដីចំនួន៤ បន្ថែមទៀត(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបង្ហាញគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដី ចំនួន៤បន្ថែមទៀត ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ គម្រោងសាងសង់បន្ថែមផ្លូវអាកាស និងផ្លូវក្រោមដីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសឡើងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវអាកាស៥មករា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។

Posted by Fresh News on Monday, January 4, 2016