(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ដ៏ល្បីនៅចក្រភពអង់គ្លេស Manchester City ដែលជាដៃគូសហការពាណិជ្ជកម្មរបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងស្រាបៀរកម្ពុជា បានប្រគល់ពហុកីឡដ្ឋាន Etihad ជូនរដ្ឋប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាលដាលកូវីដ១៩។
តាមសេចក្តីរាយការណ៍បានបង្ហាញថា ទីធ្លានៃពហុកីឡដ្ឋាន Etihad ដែលមានកៅអីទស្សនាចំនួន៥៥០០០ រួមជាមួយសាលសន្និសីទ នឹងត្រូវយកទៅប្រើប្រាស់ជាកន្លែងបណ្តុះបណ្តាលបុគ្គលិកគិលានុប្បដ្ឋាយិកាជួរមុខ ដែលពួកគេត្រូវទៅមើលថែ និងព្យាបាល់អ្នកឆ្លងមេរោគកូវីដ១៩ ដោយផ្ទាល់។
តាមការគ្រោងទុក ការប្រកួតបាល់ទាល់អាជីពនៅអង់គ្លេស នឹងមិនដំណើរការរហូតដល់ចុងខែមេសានេះ។ ដោយឡែក នៅប្រទេសអង់គ្លេស មន្ទីរពេទ្យបណ្តោះអាសន្ន ត្រូវបានរៀបចំសាងសង់ឡើងក្នុងទីក្រុងធំៗចំនួន៣ ពោលគឺ ទីក្រុង Birmingham, London, និងទីក្រុង Manchester ក្រោយមើលឃើញពីហានិភ័យពីការឆ្លងមេរោគដ៏ច្រើននេះ៕