(កណ្តាល)៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងអធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង បានតាមចាប់ខ្លួនក្រុមចោរប្លន់បានចំនួន ៣នាក់ ដែលក្រុមចោរទាំងនោះ បានធ្វើសកម្មភាពកាលពី១ខែមុន ខណៈបក្ខពួកផ្សេងទៀតកំពុងរត់សម្ងំលាក់ខ្លួន។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌនគរបាល នៃអធិការស្រុកអង្គស្នួល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា ក្រុមចោរប្លន់ទាំងនេះ បានធ្វើសកម្មភាពនៅយប់វេលាម៉ោង ០៩៖៤០ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤១ ភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន៩នាក់ រួមមាន៖
*១៖ ឈ្មោះ ឈន សាណូត ហៅឈន ពុយ ភេទប្រុសអាយុ២២ ឆ្នាំជនជាតិខ្មែរនៅភូមិស្រែផ្សារ ឃុំក្រាំងអំពិល
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមេក្លោង (គេចខ្លួន)
*២៖ ឈ្មោះ ប៉ាណា រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)
*៣៖ ឈ្មោះ ស៊ឹម វ៉ៃយុ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)
*៤៖ ឈ្មោះ រឿង រដ្ឋា ហៅទុយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)
*៥៖ឈ្មោះ សែ សុត្រារិទ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិតានួនសង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន)
*៦៖ ឈ្មោះ សេង សុបញ្ញា ហៅអាញ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមុនពិតប្រាកដ នៅភូមិវត្តភ្នំ ឃុំភ្នំតូចស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០
*៧៖ ឈ្មោះ ខាន់ សំណាង ហៅ តុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអង្គស្នួលទី៣ ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល បច្ចុប្បន្នជាប់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០
*៨៖ ឈ្មោះ លន ឆៃយុត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្នួលទី២ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្នជាប់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃ០២ ខែមីនា ឆ្នាំ២០២០
*៩៖ ឈ្មោះ ណៃ តូណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន)។
លោក ថាច់ សុវណ្ណា បានបន្តថា រួមទាំងវត្ថុតាងដកហូត រួមមាន៖ ទូរស័ព្ទ ១គ្រឿងម៉ាក Iphone7+, ម៉ូតូម៉ាកសង់០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1 AA-3909 លេខតួ និងលេខម៉ាស៉ីន 53033891 របស់ជនសង្ស័យជិះធ្វើសកម្មភាព។ ចំណែកជនរងគ្រោះមានឈ្មោះ ចេង សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងប៉ះកង់រថយន្ត ស្នាក់នៅភូមិព្រៃគោឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានប្រាប់ដំណើររឿងថា នៅមុនពេលកើតហេតុថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៥៖០៥នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកអង្នួល បានទទួលព័ត៌មានពីកម្លាំង នគរបាល ជំនាញខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់បានមុខសញ្ញាលួចមានស្ថានទម្ងន់ទោស ហើយបានចង្អុលបង្ហាញថា ឈ្មោះ រឿន រដ្ឋាហៅទុយ ជាមុខសញ្ញាប្លន់ម៉ូតូ និងបង្ហាញរូបថត អធិការនគរបាលស្រុកដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍ និងជំនាញស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់បានមុខសញ្ញា ០៣នាក់ ហើយបក្ខពួកមួយចំនួនរត់គេចខ្លួន។
លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ បានឆ្លើយថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មប្លន់ធាក់យកប្លន់ម៉ូតូចំនួន ៦លើក យកបានម៉ូតូ០៦
គ្រឿង។ លើកទី១៖ នៅផ្លូវ៤១ ភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល យកបានម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសង់សេរីឆ្នាំ២០២០, លើកទី២៖ នៅខេត្តកំពង់ស្ពឺ ប្លន់យកបានម៉ូតូសង់ឌ្រីមសង់សេរី ឆ្នាំ២០២០ ចំនួន ១គ្រឿង មុខវត្តចំបក់ផ្លូវលេខ៤ ខេត្តកំពង់ស្ពឺ , លើកទៅ៣៖ ប្លន់បានម៉ូតូ២០១៦ ឡើងតែម២០១៩ ចំនួន ១គ្រឿង, លើកទី៤៖ នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យកបានម៉ូតូឌ្រីមសង់២០២០ ចំនួន ១គ្រឿង , លើកទី៥៖ ប្លន់នៅអូក្រាំងអំបិល ខេត្តកំពង់ស្ពឺ យកបានម៉ូតូម៉ាកឌ្រីមសង់២០២០ ចំនួន ១គ្រឿង និងលើកទី៦៖ ប្លន់នៅល្លូវ៤១ ម្តុំផ្សារវត្តអង្គ ខេត្តកំពង់ស្ពឺ ប្លន់យកបាន ម៉ូតូម៉ាកឌ្រីមសង់២០១៨ ចំនួនគ្រឿង។
ក្រោយពីធ្វើសកម្មភាពបានហើយជនសង្ស័យឈ្មោះ ឈន សាណូត ហៅឈន ពុយ ជាអ្នកយកម៉ូតូទៅលក់នៅខេត្តកំពង់ស្ពឺ មិនស្គាល់ទីតាំងចែកគ្នាម្នាក់ៗ បាន១០០ដុល្លារ ទៅ១៥០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែកបក្សពួកនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់បន្ត៕