(បន្ទាយមានជ័យ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមពិធីបុណ្យចំបើង និងបុណ្យស្រូវលើកទី២ នៅថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនបានអញ្ជើញចូលរួមទស្សនា ដែលជាទំនៀមទម្លាប់ពីបូរាណរបស់ពួកគេ។
លោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពិធីបុណ្យចំបើងចាប់ឲ្យប្រជាពលរដ្ឋបានចូលទស្សនាចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ នៅតាមផ្លូវជាតិលេខ៦ ត្រង់ចំណុចក្នុងភូមិទឹកជោ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក គោ ស៊ុំ សារឿតបាននិយាយក្នុងពិធីបុណ្យចំបើងនិងបុណ្យស្រូវ នោះថាការរៀបចំពិធីបុណ្យចំបើង និងបុណ្យស្រូវនោះ គឺមានគោលបំណងដើមគឺការពារទឹកជំនន់ ទៅនិងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍សហគមន៍ តាមរយៈការបង្កើតប្រភពកសិករ ទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យតែម្តង។
លោកបានបញ្ជាក់ទៀតថាឆ្នាំមុនៗ ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋ ជាច្រើនពាន់នាក់បានទទួលរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ ហើយឆ្នាំមុនប្រទេសកូរ៉េបានចុះមកសហការគ្នាជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើពិធីបុណ្យចំបើងនិងបុណ្យស្រូវនេះឡើង ដោយសហការជាមួយអង្ការ W .Fonundation ស័ម្ពនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដោយមានការជួយគាំទ្រពីសំណាក់ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនក្នុងស្រុកជាច្រើនដើម្បីជំរុញឲ្យអ្នកវិនិយោគ និងពានិជ្ជកម្មនិងទេសចរណ៍ដើម្បីឲ្យចូលរួមធ្វើវិនិយោគក្នុងប្រទេសកម្ពុជាឲ្យបានច្រើន។
លោកបានលើកឡងថាប្រទេសកូរេគ្រោងនឹងរៀបចំបុណ្យ ចំបើងនេះជារៀងរាល់ឆ្នាំ ហើយនិងបង្កើតឲ្យមានសួនចំបើងនាពេលអនាគត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍កសិទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងវិធីបុណ្យចំបើងនិងបុណ្យស្រូវនោះ មានវិធីការតាំងបង្ហាញនូវសួនវង្វេង និងរូបចំឡាក់ធ្វើអំពីគំនរចំបើង គំនូរសិល្បៈលើវាលស្រែលេងល្បែងកំសាន្ត បែបប្រណៃណីកម្ពុជា និងកូរ៉េរួមគ្នា ការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលកូរ៉េ និងមានការ ប្រគំតន្ត្រីនៅពេលយប់ទៀតផង ដើម្បីឲ្យប្រជាពលរដ្ឋមកទស្សនាកម្សាន្ត៕