(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការបន្ថែម ក្នុងការបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃមេរោគកូវីដ១៩។
យោងតាមសេចក្តីណែដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គូសបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩ និងស្របតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដល់មន្ត្រី អប់រំគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖
* រាល់ការអនុវត្តសកម្មភាពនានា ឬការជួបជុំណាមួយ សូមរៀបចំ និងអនុវត្តន៍ក្នុងទ្រង់ទ្រាយតូច ក្រោម ១០នាក់ និងរក្សាបាននូវស្តង់ដារអនាម័យ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
* រៀបចំការប្រជុំ វគ្គបំប៉ន ឬសិក្ខាសាលាតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា មួយចំនួនដូចជា Zoom Software ដែលជាកម្មវិធីសម្រាប់ដំណើរការប្រជុំពីចម្ងាយ។ កម្មវិធីនេះ អាចទំនាក់ទំនងគ្នា បានចំនួន ១០០នាក់៕