ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល៣៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៤ ខែមករា, យានយន្តជាង៨ពាន់គ្រឿងល្មើសច្បាប់ ពិន័យ៣៧១៧គ្រឿង និងឃាត់ទុក១២៧គ្រឿង (Video inside)
05-01-2016 07:00
(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១២លើក (យប់០៣លើក ) បណ្តាលឲ្យមនុស្សស្លាប់០៦នាក់ (ស្រី០៣នាក់) របួសធ្ងន់១១នាក់ (ស្រី០២នាក់) និងរបួសស្រាល២៨នាក់ (ស្រី១៥នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១០នាក់ (យប់០៣នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២០គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូច០៤គ្រឿង រថយន្តធុនធំ០៣គ្រឿង និងយានផ្សេងៗ០៣គ្រឿង ហើយមូលហេតបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៩លើក មិនគោរពសិទ្ធិ០២លើក និងស្រវឹង០១លើក។
ជាមួយគ្នានេះ យានល្មើសសរុបទូទាំងប្រទេសមាន ៨១៣៩គ្រឿង បានធ្វើការអប់រំមាន ៤៤២២គ្រឿង និងពិន័យសរុប ៣៧១៧គ្រឿង និងបានឃាត់យានទុកមាន១២៧គ្រឿង៕