(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញនៅលើ Facebook ផ្លូវការ របស់សម្តេចដោយបានបញ្ជាក់ថា៖ «សូមចូលរួមសម្ពោធ សមិទ្ឋផល ស្ពានអាកាស ៥ មករា ជាមួយសម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញទាំងអស់គ្នា ! ថ្ងៃនេះសម្តេចតេជោ នឹងមានដំណឹងល្អៗជាច្រើនថែមទៀតសម្រាប់ជនរួមជាតិ រួមទាំងការបញ្ចុះតម្លៃសម្រាប់ប័ណ្ណបើកបរ និង ការមិនឲ្យបង់ថ្លៃចំពោះម្ចាស់យានយន្ត ដែលរស់នៅតាមបណ្តោយបញ្ជោរបង់លុយផ្លូវជាតិលេខ ៤»។
នៅព្រឹកថ្ងៃនេះ ស្ពានអាកាសតិចណូ ដែលស្ថិតនៅខណ្ឌទួលគោក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពាននេះថា «ស្ពានអាកាស៥មករា» ដែលសម្ពោធចំថ្ងៃខួបលើកទី៤០ នៃថ្ងៃខួបអាពាហ៍ពិពាហ៍ របស់សម្តេចតែម្តង៕