Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមីនា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន២៥នាក់

30-03-2020 18:04

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ជួញដូរ១០ករណី និងឃាត់ខ្លួនជនសង្ស័យ២៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៤៩៤ករណី ឃាត់មនុស្ស៥,០០៥នាក់ (ស្រី៣០០នាក់)៕