(ប៉េកាំង)៖ ប្រធានក្រុមចម្រុះជាតិស៊ីរី ដែលជាបក្សប្រឆាំងនៅស៊ីរី លោក Khaled Khoja នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រខាងមុខ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying ចេញផ្សាយដោយព័ត៌មាន Xinhua នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងធ្វើជំនួបជាមួយលោក Khaled Khoja ក្នុងអំឡុងពេលដែលលោក ស្នាក់អាស្រ័យនៅក្នុងរដ្ឋធានី Beijing ដើម្បីបង្កើនការដោះស្រាយផ្នែកនយោបាយ នៅក្នុងប្រទេសស៊ីរី។ ដំណើរទស្សនកិច្ចនេះ លោក Khaled Khoja ត្រូវបានអញ្ជើញដោយ ស្ថាប័នកិច្ចការបរទេសរបស់ប្រជាជនចិន។
គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើកិច្ចពិភាក្សាការងារជាមួយនឹង ឧបនាយករដ្ឋមន្ត្រីស៊ីរី និងជារដ្ឋមន្រ្តីការបរទេសស៊ីរី លោក Walid al-Moallem នៅក្នុងរដ្ឋធានី Beijing ដើម្បីពិភាក្សាការងារនយោបាយ នៅក្នុងប្រទេសស៊ីរីផងដែរ៕