(សៀមរាប)៖ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ (ស្ថិតនៅទិសនិរតីនៃកំពែងនគរធំ)។ នៅខ្លោងទ្វារចូលផ្នែកខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំ ឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទ យើងនឹងឃើញប្រាសាទតូចមួយ ទីនោះហើយជាប្រាសាទជ្រុង ។ ប្រាសាទជ្រុងជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋ និងគួរឱ្យចាប់អារម្មណ៍។
ប្រាសាទជ្រុងគឺជាហោត្រ័យ ឬបណ្ណាល័យដែលមានទំហំប្រហែល ១៥មx១០ម ហើយមានកម្ពស់ប្រហែល ៥៧០សម បែរមុខមកទិសខាងកើត ដែលសម្រាប់តម្កល់ទុកនូវផ្ទាំងសិលាចារឹក និងគម្ពីក្បួនច្បាប់ដ៏សំខាន់ដែលពិពណ៌នា យ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញ និង ទ្វារ ចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រជ័យវរ្ម័នទី ៧ ។
ប្រាសាទជ្រុងកសាងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលកសាងនៅចុងសតវត្សរ៍ទី ១២ ដើម្បនីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ហើយយកតាមរចនាបថបាយ័ន។ ដោយបច្ចុប្បន្នរងនូវការបាក់បែកខូចខាតអស់ជាច្រើន...៕(អូរ អក្ខរា)