Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៩ ខែមីនា៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៣៩នាក់

29-03-2020 17:34

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី និងជួញដូរ១៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៤៧៧ករណី ឃាត់មនុស្ស៤,៩៨០នាក់ (ស្រី៣០០នាក់)៕