(បាត់ដំបង)៖ ក្រុមការងារថ្នាក់ជាតិចុះឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកអំណោយ លោក ស សុខា និងលោកស្រី កែ សួនសុភី ចែកជូនដល់ក្រុមការងារមូលដ្ឋាន និងពលរដ្ឋដើម្បីចូលរួមការពារទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ (Covid-19)។
អំណោយរបស់លោក ស សុខា និងលោកស្រី កែ សួនសុភី ដែលចែកជូនដល់ក្រុមការងារមូលដ្ឋាន ក្នុងឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង រួមមាន៖
១៖ ម៉ាសកូនក្មេង ៥០០ និងមនុស្សចាស់១០០០
២៖ ដាំដុសធ្មេញ ៤៣២បំពង់
៣៖ ច្រាស់ដុសធ្មេញ ចំនួន៩០ដើម
៤៖ សាប៊ូដប ៨០ដប/កញ្ចប់ ១៤០កញ្ចប់
៥៖ ជែលលាងដៃ ១៩២ទីប
៦៖ អាល់កុល ៦កាន (៣០០លីត្រ)
៧៖ ដបដាក់ទឹក ចំនួន១២០ដប
៨៖ ម៉ាស៉ីនវាស់កំដៅ ចំនួន ៤ គ្រឿង
៩៖ ក្រម៉ា ចំនួន ៤០០ ក្រម៉ា
១០៖ មី ចំនួន ៥០កេស
១១៖ សាប៊ូ ដុំចំនួន ១២០០ដុំ
១២៖ ទឹកក្រូចចនួន៣៥០កេស
១៣៖ យករថយន្តបាញ់សំលាប់មេរោគចំនួន១គ្រឿង។
តំណាងក្រុមការងារថ្នាក់ជាតិចុះឃុំជ្រៃ បានឲ្យដឹងថា ការនាំយកអំណោយនេះ ក្នុងគោលបំណង ដើម្បីចូលរួមទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ដែលកំពុងរីករាលដាល ទូទាំងពិភពលោក និងចូលរួមរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះ ក្រុមការងារថ្នាក់ជាតិចុះឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក៏សូមអរគុណដល់ក្រុមការងារទាំងអស់ ដែលតែងតែលះបង់ពេលវេលា កម្លាំងកាយចិត្ត មកចូលរួមសកម្មភាព នៅក្នុងមូលដ្ឋានឃុំជ្រៃ គ្រប់កាលៈទេសៈទាំងអស់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨២នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មានស្រ្តី២៦នាក់ និងបុរស៥៦នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១០៣នាក់ ហើយអ្នកជាសះស្បើយ បានកើនឡើងរហូតដល់២១នាក់៕